សង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបច្ចុប្បន្នការប្រើប្រាស់ឌីជីថល មិនមែនប្រើសំរាប់តែវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឬជំនាញទេ គឺគ្រប់វិស័យ។

image



សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "កម្ពុជាបច្ចុប្បន្នការប្រើប្រាស់ឌីជីថល បច្ចុប្បន្នមិនមែនប្រើសំរាប់តែវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឬជំនាញទេ គឺគ្រប់វិស័យ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។

សម្តេចបវរធិបតី បានមានប្រសាសន៍ថា" អ្នកខ្លះយល់ច្រឡំថា ឲ្យតែគេនិយាយពីឌីជីថល គឺយល់ថាវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឬជំនាញ"។ សម្តេចបវរធិបតី បញ្ជាក់ថា "បច្ចុប្បន្ន ឌីជីថល ប្រើគ្រប់វិស័យ សូម្បីតែព្រះត្រៃបិដកក៏បញ្ចូលតាមឌីជីថលបានដែរ"។

សម្តេចបវរធិបតី បានលើកឡើងថា "ក្រៅពីនេះយើងអាចប្រើទៅលើវិស័យទេសចរណ៍សម្រាប់ការកក់សំបុត្រ កក់ណ្ឋាគារជាដើម ដូចជា e-Visa និង e-Arrival។ ចំណែកការទិញដូរនៅលើទីផ្សារគឺបានកែប្រែមកប្រើប្រព័ន្ធ QR Code ជាដើម"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ