អ៊ីរ៉ង់គំរាមដុតទីតាំងនានាដែលត្រូវបានគាំទ្រដោយអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

នៅថ្ងៃអង្គារនេះមេដឹកនាំឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគំរាមដុតទីតាំងនានាដែលត្រូវបានគាំទ្រដោយអាមេរិកបន្ទាប់ពីប្រមុខកងកម្លាំងទ័ពពិសេសអ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសដែលធ្វើឡើងដោយអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។

លោក ហូសសេន សាឡាមី (Hossein Salami) បានប្តេជ្ញាបែបនេះនៅចំពោះមុខមនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅទីលានមួយក្នុងទីក្រុងកឺម៉ាន់ (Kerman) ដែលជាទីកន្លែងកំណើតរបស់លោកឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qassem Soleimani) ។

ការប្តេជ្ញាចិត្តរបស់លោក សាឡាមី (Salami) បានឆ្លុះបញ្ចាំងពីការទាមទាររបស់ក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ព្រមទាំងក្រុមអ្នកគាំទ្រនៅទូទាំងប្រទេសដោយពួកគេចង់ឲ្យមានការសងសឹកអាមេរិកចំពោះសកម្មភាពដ៏ឃោរឃៅទៅលើលោកឧត្តមសេនីយ៍ សូឡេម៉ានី (Soleimani) ខណៈដែលសកម្មភាពនោះបានបង្កឲ្យមានភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

មនុស្សជាច្រើននៅក្នុងទីក្រុងកឺម៉ាន់ (Kerman) ក៏បានចូលរួមកាន់ទុក្ខចំពោះការបាត់បង់ជីវិតរបស់លោកឧត្តមសេនីយ៍ សូឡេម៉ានី (Soleimani) ដែលជាអ្នកដឹកនាំប្រតិបត្តិការយោធាអ៊ីរ៉ង់នៅមជ្ឈិមបូព៌ាផងដែរ។

គួរបញ្ជាក់ថា ការបាត់បង់ជីវិតរបស់លោកបានជំរុញឲ្យអ៊ីរ៉ង់ប្រកាសលែងគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ខណៈដែលប្រទេសផ្សេងៗដែលជាសមាជិកកិច្ចព្រមព្រៀងនោះបានប្តេជ្ញាសងសឹក។

ចំណែកឯសភាអ៊ីរ៉ាក់ក៏បានអំពាវនាវឲ្យបណ្តេញកងទ័ពអាមេរិកទាំងអស់ចេញពីទឹកដីរបស់គេផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation