ក្រុមមន្រ្តីបដិសេធការចុះផ្សាយគ្មានមូលដ្ឋានស្តីពីការអប់រំនៅក្នុងសាលារៀននៅតំបន់ស៊ីនជាំងក្នុងប្រទេសចិន
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមមន្ត្រីជាន់ខ្ពស់មកពីតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ (Xinjiang Uygur) នៅភាគពាយព្យប្រទេសចិននៅថ្ងៃសុក្រនេះបានបដិសេធចំពោះការចុះផ្សាយនាពេលថ្មីៗកន្លងទៅរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលអះអាងថារដ្ឋាភិបាលស៊ីនជាំងបញ្ជូនកុមារទៅសាលារៀនដោយតម្រូវឲ្យស្នាក់នៅទីនោះគឺដើម្បីលាងសំអាតខួរក្បាលរបស់ពួកគេជាមួយកម្មវិធីអប់រំដែលបំផុសស្មារតីស្នេហាជាតិ។

ក្រុមមន្ត្រីទាំងនោះបាននិយាយថាការចុះផ្សាយបែបនោះគឺមិនមានមូលដ្ឋានទាល់តែសោះនិងត្រូវបានវេចខ្ចប់ជាមួយនឹងព័ត៌មានក្លែងក្លាយ។

ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័របានធ្វើសន្និសិទកាសែតមួយនៅថ្ងៃសុក្រនេះដើម្បីបញ្ជាក់ពីការចុះផ្សាយនោះរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។

លោក ប៉ាហាទី រូហ្ស៊ី (Parhati Rouzi) ដែលជាមន្ត្រីមកពីខេត្តកាស៊ី (Kashi) ស្ថិតក្នុងតំបន់ស៊ីនជាំងអ៊ុយហ្គ័រ (Xinjiang Uygur) បាននិយាយថាការចុះផ្សាយបែបនោះគឺជាការប្រឌិតខ្លឹមសារទាំងស្រុងនិងបានថាការអប់រំនៅសាលារៀនដែលផ្ដល់ជូនកន្លែងស្នាក់នៅគឺជាវិធីដ៏មានប្រសិទ្ធិភាពមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃការអប់រំនិងកាត់បន្ថយបន្ទុករបស់សិស្សនិងឪពុកម្តាយរបស់ពួកគេនៅតំបន់ដាច់ស្រយាលក្នុងប្រទេសចិន។

សូមរម្លឹកកាលពីពេលថ្មីៗនេះកាសែតញូវយ៉កថែមស៍ (New York Times) បានចេញផ្សាយរបាយការណ៍មួយដោយចោទប្រកាន់ថារដ្ឋាភិបាលតំបន់ស៊ីនជាំងបញ្ជូនកុមារទៅសាលារៀនដោយតម្រូវឲ្យស្នាក់នៅទីនោះ, បង្ខំពួកគេឲ្យបែកចេញពីឪពុកម្តាយ, លុបបំបាត់ភាសាជនជាតិភាគតិចរបស់ពួកគេដោយឲ្យរៀនភាសាចិនកុកងឺ និងលាងសំអាខួរក្បាលពួកគេជាមួយនឹងការអប់រំដែលបំផុសស្មារតីស្នេហជាតិចិន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation