ព័ត៌មានជាតិ

តំណាងរាស្រ្តមណ្ឌលខេត្ត ព្រៃវែងអំពាវនាវអោយប្រជា ពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ

image

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋ កិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន កម្មនៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និង ឯកឧត្តម លោក ជំទាវ ជាសមាជិក សមាជិកាអ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែងទាំងអស់អញ្ជើញចូលរួម សំណេះ សំណាលជាមួយសមា ជិកក្រុមប្រឹក្សាស្រុក គណៈអភិ បាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ និងមេភូមិ ដើម្បីជំរុញឲ្យក្រុម ការងារថ្នាក់ស្រុក ឃុំ ភូមិ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជា ពលរដ្ឋនៅមូលដ្ឋាន ដើម្បីពន្លឿនដោះស្រាយនូវកង្វល់ សំណើសំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា រាជរដ្ឋា ភិបាលកម្ពុជា បានខិតខំប្រឹង ប្រែងធ្វើការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើនក្នុងវិស័យកសិកម្មជាវិស័យអទិភាពដែលរាជរដ្ឋាភិបាល បានស្នើអោយរដ្ឋាភិបាលសាធារណៈរដ្ឋចិនជួយទិញអង្ករពីប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា ការខិតខំនេះ បានបើកផ្លូវឲ្យពលរដ្ឋ ធ្វើការដាំដុះស្រូវអោយទាន់ពេលវេលា សម្រាប់ចិញ្ចឹមគ្រួសារ និងសម្រាប់លក់ផ្តត់ផ្គង់ជីវភាពរស់ នៅអោយមានជីវភាពល្អប្រសើរ។

កត្តាគន្លឹះសុខសន្តិភាព បាននាំមកនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានល្អ ដោយជំរុញកំណើនសេដ្ឋកិច្ច ៧.៥% និង រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ៕