ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ ចំពោះកិច្ចការ១០ឆ្នាំ​ របស់គណៈកម្មាធិការជាតិ សន្តិសុខសម្ហសមុទ្រ និងបានណែនាំឲ្យ បន្តបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមទៀត 

image

  ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សន្តិសុខសម្ហសមុទ្រ នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ​ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបការងារ១០ឆ្នាំ គណៈកម្មាធិការជាតិ សន្តិសុខសម្ហសមុទ្រ, សម្តេចបានវាយតម្លៃខ្ពស់ នូវជំហាននៃការនិវត្តន៍ នៃគណៈកម្មាធិការជាតិនេះ។ ​

  សម្តេចបានចាត់ទុកថា គណៈកម្មាធិការនេះ ​បានរួមចំណែកមួយ ដែលមានសារៈសំខាន់ ក្នុងការថែរក្សា និងការពារ​ ដែនសមុទ្ររបស់ជាតិកម្ពុជា។ សម្តេចពិជ័យសេនា បន្ថែមថា បទល្មើសទាំងឡាយ ដែល​តែងតែ​លើលំហសមុទ្រនេះ គឺ​បានទប់ស្កាត់យ៉ាងច្រើន និងមានប្រសិទ្ធភាព។ ​

  ​ព្រមជាមួយនោះ សម្តេច ទៀ បាញ់ បានណែនាំគណៈកម្មាធិការជាតិលម្ហសមុទ្រ ​បន្តការធ្វើបណ្តុះបណ្តាលធនធានមនុស្ស ឲ្យបានកាន់តែច្រើនបន្ថែមទៀត ​ជាពិសេសគឺខាងផ្នែកមុជទឹក ព្រោះផ្នែកនេះ មានសារៈសំខាន់ណាស់ ក្នុងការថែទាំ ទាំងផ្នែកបរិស្ថាន ក្រោមបាតសមុទ្រផង និងសន្តិសុខសមុទ្រផង។​

  ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ ​​មេបញ្ជាការ​កងទ័ពជើងទឹក និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានមានប្រសាសន៍ថា ឆ្លងកាត់ការបំពេញកិច្ចការ រយៈពេល១០ឆ្នាំកន្លងមកនេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានស្វែងយល់នូវកាលានុវត្តភាព និងការប្រឈមទាំងឡាយ ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅ ដែលសមស្របទៅតាមសមត្ថភាព និងធនធានដែលយើងមាន ដើម្បីចូលរួមក្នុងការអនុវត្តច្បាប់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ សំដៅរក្សាបាននូវសុវត្ថិភាព សន្តិសុខ ស្ថិរភាព និងជាពិសេស គឺការរក្សាបាននូវសន្តិភាព ដែលជាកត្តា​គន្លឹះ សម្រាប់ការអភិវឌ្ឍ និងវិបុលភាព៕អត្ថបទ ៖ សន ពិសិដ្ឋ