ព័ត៌មានជាតិ

សូមថែទាំសុខភាព! ខេត្តស្ទឹងត្រែង ចុះត្រជាក់ដល់១៦អង្សាសេ ចាប់ពីថ្ងៃទី៤ រហូតដល់១៦ ខែមករា

image


ស្ទឹងត្រែង៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែងលោក លំ សេរីគុត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់អំពីអាកាសធាតុនៅខេត្តស្ទឹងត្រែង នឹងចាប់ផ្តើមចុះត្រជាក់ចាប់ពីថ្ងៃស្អែកនេះទៅ ។

ក្នុងសេចក្តីជូនដំណឹងដដែលនោះបានបញ្ជាក់ថា នៅតំបន់ខេត្តស្ទឹងត្រែង សុីតុណ្ហភាពនឹងចាប់ផ្តើមចុះត្រជាក់រង្វង់ពី១៦ ទៅ២៨អង្សា ព្រមទាំងមានខ្យល់ខ្លាំង(ខ្យល់កន្ត្រាក់)ថែមទៀត ។ដែលអាកាសធាតុត្រជាក់បែបនេះ នឹងចាប់ផ្តើមពីថ្ងៃទី៤ស្អែក រហូតដល់ថ្ងៃទី១៦ ខែមករាឯណោះ ។

ហេតុនេះ សូមបងប្អូនប្រជាជនក្នុងខេត្តស្ទឹងត្រែងទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហាអាកាសធាតុបែបនេះ ចៀសវាងកើតឡើងនូវសេចក្តីឧបទ្រពចង្រៃផ្សេងៗជាយថាហេតុ នាពេលនោះ ៕

អត្ថបទ៖ ម៉ាក មេត្តា