សង្គម

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមកប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។


សារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាបរវសួរស្តី ប្រកបដោយសិរីមង្គលមហាប្រសើរ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខ្ញុំបាទ និងភរិយា ព្រមទាំង ប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតសម្តែងនូវគារវកិច្ច និងគោររពជូនពរយ៉ាងស្មោះស្ម័គ្រ គោរពជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសមិទ្ធផលថ្មីៗ និងធំធេងបន្ថែមទៀត។


ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់ សូមគោរពសម្តែងនូវការដឹងគុណ និង គោរពសរសើរ ស្ងប់ស្ញែងបំផុតប្រកបដោយមោទនកភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានយកអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណប្រកបដោយគតិតបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាជាទីស្នេហានៃយើង ឱ្យទទួលបាននូវសមិទ្ធ ផលជាតិធំធេងកាត់ថ្លៃមិនបាន ក្នុងការទទួលបាននូវសុខសន្តិសុខភាពពេញលេញ ជំរុញនូវការអភិវឌ្ឍន៍ប្រទេសឱ្យបន្តរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ និងលើកស្ទួយវិស័យឯកជន កៀរគរការវិនិយោគ ដែលធ្វើឲ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ រីកចម្រើនឥតឈប់ឈរ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពជាតិល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។


ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងឧទ្ទិសដល់ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឫទ្ធិបារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា ការពារ អភិបាលគ្រងរក្សាប្រោះព្រំ និងប្រសិទ្ធពរ បវរមហាប្រសើរជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រជាទីស្រឡាញ់ សូមសម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕”