សង្គម

រយៈពេល ៣ថ្ងៃ ឃាត់រថយន្តខុសលក្ខណៈបច្ចេកទេស បានចំនួន ១៤គ្រឿង

image


ក្រចេះ៖ ក្នុងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ៥-៦-៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តក្រចេះ បានត្រួតពិនិត្យរកឃើញរថយន្តខុសបច្ចេកទេស បានចំនួន ១៤គ្រឿ ក្នុងនោះមានរថយន្ត តទ្រុង ខុសលក្ខណៈបច្ចេកទេស ចំនួន ១២គ្រឿង និងបញ្ជាឱ្យកាត់ទ្រុងតចេញនៅនឹងកន្លែងត្រួតពិនិត្យ។


ក្រុមការងារបានឃាត់រថយន្ត ដែលបំពាក់អំពុលភ្លើងខុសបច្ចេកទេស និងបានធ្វើការអប់រំណែនាំ ដោះភ្លើងបំភ្លឺ បានចំនួន ០២គ្រឿង។
ការចុះត្រួតពិនិត្យនេះ គឺមានការណែនាំ និងដាក់ទិសដៅបន្ថែម របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានដាក់គោលដៅត្រួតពិនិត្យ នៅឃុំឆ្លូង ស្រុកឆ្លូង។


លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការអំពាវនាវដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តទាំងអស់មិនត្រូវមិនត្រូវកែច្នៃ តទ្រុង និងដឹកផ្ទុកទំនិញសំពីងសំពោង ហើយចំពោះរថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់ ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕


អត្ថបទ៖ សារី ណែត