កម្លាំងអធិការដ្ឋានក្រុងសឹ្ទងត្រែង បញ្ជូនក្រុមក្មេងស្ទាវ៩នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីលួចម៉ូតូ
សឹ្ទងត្រែង៖ កម្លាំងអធិការក្រុងសឹ្ទងត្រែង បញ្ជូនក្រុមក្មេងស្ទាវចំនួន៩នាក់ ទៅកាន់តុលាការនៅថ្ងៃនេះ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលដ្ឋក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង និងករណីបង្កអសន្តិសុខសណ្ឋាប់ធ្នាប់នៅទីសាធារណៈ ។ នេះបើតាមលោក ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែង បានប្រាប់CNC នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
លោក ឈូក កុម៉ល់ បន្តថា ក្រុមក្មេងស្ទាវទាំងនេះ ជាអ្នកសកម្មដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បង្ហោះម៉ូតូ បង្កអសន្តិសុខសណ្ឋាប់ធ្នាប់នៅតាមទីសាធារណៈ ធ្វើឲ្យជាពលរដ្ឋភ័យខ្លាចជារៀងរាល់ថ្ងៃ ។
លោកបន្តថាជនសង្ស័យទាំងងនេះ ១-ឈ្មោះឡាយ ថៃស៊ីម ភេទប្រុស នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំ ង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង, ២-ឈ្មោះធី ចាន់ធា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង, ៣-ឈ្មោះរិទ្ធ តាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិរិទ្ធីសែនជ័យ ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង, ៤-ឈ្មោះ ចរន្ត ហៀង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកាចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង, ៥-ឈ្មោះអែន ខុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកាចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង, ៦-ឈ្មោះឡាំង សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង, ៧-ឈ្មោះសម្បត្តិ វណ្ណៈ ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងតស្ទឹងត្រែង, ៨-ឈ្មោះជិន សុខសាន្ត ភេទប្រុស នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងតស្ទឹងត្រែង និង ៩-ឈ្មោះរិទ្ធី លីនដារស្មី ភេទប្រុស ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង៕
អត្ថបទ៖ ម៉ាក មេត្តា