ក្រសួងអប់រំ៖ មណ្ឌលភ្នំពេញមានបេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A ច្រើនជាងគេរហូតដល់ទៅជិត៧០០នាក់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា រាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់បាក់ឌុបនិទ្ទេសAច្រើនជាងគេរហូតដល់ទៅជិត៧០០នាក់ ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់នៅទូទាំងប្រទេស។
ក្រសួងអប់រំ បញ្ជាក់ថា ក្នុងចំណោមបេក្ខជនជាប់និទ្ទេស A ចំនួន ២.២១៦នាក់ ក្នុងនោះនៅរាជធានីភ្នំពេញជាប់៦៩០នាក់, បន្ទាប់មកខេត្តកណ្តាលជាប់ ២១៦នាក់, សៀមរាបជាប់ ២២១នាក់, តាកែវជាប់១៣៨នាក់, បាត់ដំបងជាប់ ១៣០នាក់, ព្រៃវែងជាប់ ១១៧នាក់, កំពង់ចាមជាប់ ១១៥នាក់, កំពតជាប់៧៨នាក់, បន្ទាយមានជ័យជាប់ ៧៤នាក់, ត្បូងឃ្មុំជាប់ ៧០នាក់, កំពង់ធំ ជាប់៥៦នាក់, បន្ទាយមានជ័យ ជាប់៥៦នាក់, កំពង់ឆ្នាំង ជាប់៤៧នាក់, កំពង់ស្ពឺ ជាប់ ៤៧នាក់, ព្រះសីហនុជាប់៤៥នាក់, ស្វាយរៀង ជាប់៣៧នាក់, ពោធិ៍សាត់ជាប់២៨នាក់, កោះកុងជាប់១៣នាក់, រតនគិរីជាប់៩នាក់, ឧត្តរមានជ័យជាប់៨នាក់, ព្រះវិហារជាប់៦នាក់, ស្ទឹងត្រែងជាប់៥នាក់, ប៉ៃលិនជាប់៥នាក់, មណ្ឌលគិរី ជាប់៣នាក់ និងខេត្តកែប ជាប់២នាក់។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧.០៤០នាក់ស្រី៧៤.៨៨២នាក់ ចែកជា២៣០ មណ្ឌល ត្រូវជា ៥.៥៣៣បន្ទប់ ក្នុងនោះមានបេក្ខជនមកប្រឡងចំនួន១៣៤.៦៣៤នាក់ ស្រី៧៣.៩៦៧នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេសសរុប ១០៦.៣៥១ នាក់ ត្រូវជា៧៩ភាគរយ។
គួរបញ្ជាក់ដែរថា ក្រសួងអប់រំ ប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត៕
អត្ថបទ៖ CNC