សង្គម

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា លើកឡើងចំណុចគន្លឹះចំនួន៥ ក្នុងកិច្ចប្រជុំកំពូល ស្តីពីអនាគត នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ

image


ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង កិច្ចប្រជុំកំពូលស្តីពីអនាគត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញ៉ូវយក។
 
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះចំនួន៥ រួមមាន ៖ (១)  ភាពកាន់តែផុយស្រួយនៃសន្តិភាព និងសន្តិសុខអន្តរជាតិ (២) តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព (៣) ដំណោះស្រាយ និងហានិ ភ័យនៃការរីកចម្រើននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ចំពោះការអភិវឌ្ឍមនុស្សជាតិ (៤) សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍ និង (៥) សារៈសំខាន់នៃការផ្លាស់ប្តូរអភិបាលកិច្ចសកល សម្រាប់សន្តិភាព ស្ថិរ ភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


 ដោយ៖វង សុភ័ក្ត្រ