ព័ត៌មានជាតិ

ចាប់ខ្លួនមនុស្សប្រុស​ស្រី​ ១៧នាក់​ ក្នុងពេលនគរបាលឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេមួយកន្លែង​ ក្នុងស្រុកកំរៀង​ ខេត្តបាត់ដំបង

image


បាត់ដំបង៖​ នៅចំណុចខារ៉ាអូខេមួយកន្លែងស្ថិតក្នុងភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបា​ត់ដំ​បង តាម​បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំងនគរបាលក្នុងផែនការងារប្រឆាំងគ្រឿងញៀន​ បានចុះបង្រ្កាបករណី ជួញដូរ​សម្រួលឱ្យប្រេីប្រាស់-ផ្ដល់ទីតាំងឱ្យប្រើប្រាស់​ និងប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើ សជាក់ស្តែង និងបានឃា​ត់ខ្លួនមនុ ស្ស​ស្រីប្រុសបានចំ​នួន​១៧នាក់​ កាលពីយប់ថ្ងៃទី៣ ខែសីហា​ ឆ្នាំ២​០​២ ៤​ ឈានចូលថ្ងៃទី៤​ ខែ​សីហា​ ឆ្នាំ២០២៤​។
ចំពោះវត្ថុតាងចាប់យកបាន​ រួមមាន​ ថ្នាំញៀនប្រភេទកេតាមីន Ketamen ចំនួន ៣​ថង់​ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនពួកគាត់ទៅ​កាន់សាលាដំបូងខេត្តបាត់ដំបង​ ដេីម្បីអនុវត្តតាមនីតិវិធី​ច្បាប់៕