សង្គម

អាវុធហត្ថខេត្ថតាកែវ បញ្ជូនជើងខ្លាំង៧នាក់ ទៅសាលាដំបូងខេត្ត ក្នុងករណីហិង្សាដោយចេតនា

image


តាកែវ៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌ ចុះបង្ក្រាបករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅត្រង់ចំនុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបញ្ជួនជនសង្ស័យសរុប៧នាក់ ទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ បន្តនិតិវិធីច្បាប់។

យោងតាមការចុះផ្សាយ របស់កងរាជអាវុធហត្ថខេត្តតាកែវ នាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង៤:៤៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់មាន៖

១.ឈ្មោះ ប៊ុន រាសី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ប៊ុន កក្កដា ភេទប្រុស អាយុ
២០ឆ្នាំ មុខរបរមិនពិតប្រាកដ(ទាំងពីរនាក់នេះរស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ)
៣.ឈ្មោះ ជុំ តូរ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ
៤.ឈ្មោះ រី តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
៥.ឈ្មោះ មី កុសល់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
៦.ឈ្មោះ ភា រ៉ាភី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិល ឃុំមេលប់ ស្រុកពារាំង ខេត្តព្រៃវែង
៧.ឈ្មោះ អ៊ុក ឆៃយ៉ា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរលក់លៀស រស់នៅភូមិឡូរី សង្កាតរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

វត្ថុតាងចាប់យករួមមាន ១. ម៉ូតូចំនួន០៤គ្រឿង ២. ទូរស័ព្ទដៃចំនួន០៥គ្រឿង និង ៣. ដុំថ្ម០១ដុំ និងដុំឥដ្ឋ០៣ដុំ។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ៕

អត្ថបទ៖ ង៉ុង សាន់