ជនសង្ស័យអាយុ ១៧ ឆ្នាំម្នាក់ ជាប់ចោទពីបទករណីឃាតកម្មលើក្មេងស្រី ៣ នាក់
អង់គ្លេស៖ ព្រះរាជអាជ្ញាអង់គ្លេស បាននិយាយថា យុវជនអាយុ ១៧ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើក្មេងស្រី ៣ នាក់ និងប៉ុនប៉ងចាក់សម្លាប់ដោយកាំបិតលើមនុស្ស ១០ នាក់បន្ថែមទៀត នៅឯថ្នាក់រៀនរាំតាមរបៀបនៃបទចម្រៀងរបស់ Taylor Swift កាលពីថ្ងៃចន្ទ នាទីប្រជុំជន Southport ។
ជនសង្ស័យរងការចោទប្រកាន់ពីបទឃាតកម្មចំនួន ៣ ករណីចំពោះការប្រព្រឹត្តសកម្មភាពចាក់សម្លាប់ដោយកាំបិតលើក្មេងស្រីជនរងគ្រោះចំនួនបីនាក់ រួមមាន Bebe King អាយុ ៦ឆ្នាំ Elsie Dot Stancombe អាយុ ៧ ឆ្នាំ និង Alice Dasilva Aguiar អាយុ ៩ ឆ្នាំ ។
ជនសង្ស័យនឹងបង្ហាញខ្លួននៅឯតុលាការក្រុង Liverpool ភាគពាយព្យប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ ទន្ទឹមនឹងនេះ គេមិនបានបញ្ចេញឈ្មោះនិងអត្តសញ្ញាណជនសង្ស័យនោះទេ ជុំវិញហេតុផលផ្លូវច្បាប់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP