ព័ត៌មានអន្តរជាតិ

តុលាការហ្គីណេប្រកាសកាត់ទោសអតីតមេដឹកនាំលោក Camara រយ:ពេល ២០ឆ្នាំ ជុំវិញបណ្តែតបណ្តោយឱ្យមានសោកនាដកម្មរត់ជាន់គ្នាស្លាប់នៅកីឡដ្ឋានក្នុងឆ្នាំ ២០០៩

image


ហ្គីណេ៖ តុលាការរបស់ប្រទេសហ្គីណេបានប្រកាសរកឃើញអំពីទោសកំហុសរបស់អតីតមេដឹកនាំរបបយោធា លោក ម៉ូស្សា ដាឌីស កាម៉ារ៉ា (Moussa Dadis Camara) ចំពោះហេតុការណ៍សោកនាដកម្មរត់ជាន់គ្នាពីសំណាក់ក្រុមបាតុករនៅក្នុងទីកីឡដ្ឋានមួយក្នុងរដ្ឋធានី កូណាគ្រី (Conakry) កាលពីឆ្នាំ ២០០៩កន្លងទៅ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ស្លាប់ ១៥០នាក់។


តុលាការប្រទេសហ្គីណេបានសម្រេចចោទប្រកាន់លោក Camara និងក្រុមមេបញ្ជាការយោធារបស់លោកចំនួន ៧រូបផ្សេងទៀត ពីបទប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងការប្រើប្រាស់វិធានការបង្ក្រាបយ៉ាងព្រៃផ្សៃទៅលើការប្រមូលផ្តុំគ្នារបស់ក្រុមបាតុករដែលបាននាំគ្នាតវ៉ាប្រឆាំងនឹងការឈរឈ្មោះជាបេក្ខភាពប្រធានាធីបតីរបស់លោក Camara សម្រាប់ការបោះឆ្នោតកាលពីឆ្នាំ ២០១០កន្លងទៅ។


ក្នុងហេតុការណ៍បង្ក្រាបនោះ គឺមានករណីអំពើអមនុស្សធម៌ជាច្រើនត្រូវបានគេរាយការណ៍ ដោយរួមមានករណីរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម ព្រមទំាងការចាប់ពង្រត់ ហើយត្រូវគេចាត់ទុកថា វាជាករណីអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។


គួរបញ្ជាក់ថា លោក Camara បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ ធ្លាប់ធើ្វជាប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលរបបយោធាហ្គីណេនៅអំឡុងដំណើរការផ្លាស់ប្តូររបបនយោបាយកាលពីឆ្នាំ ២០០៩កន្លងទៅ ខណៈលោកត្រូវបានតុលាការហ្គីណេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect