កម្ពុជានឹងរៀបចំពិព័រណ៏ទេសចរណ៏ជាលើកដំបូងនៅខែកក្កដាខាងមុខនេះ
| ព័ត៌មានជាតិ
SHARE

កម្ពុជាគ្រោងនឹងរៀបចំពិព័រណ៏ទេសចរណ៏ជាលើកដំបូងនៅសាលពិព័រណ៍កោះពេជ្រក្រោមប្រធានបទ “កំណប់ទ្រព្យទេសចរណ៍កម្ពុជា” ។

ពិព័រណ៏ទេសចរណ៏នេះ ធ្វើឡើងក្រោមការសហការរវាង សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ CATA និងសមាគមសហគ្រិនស្រ្តីកម្ពុជា ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកក្កដាខាងមុខនេះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអោយដឹងថា នឹងមានស្តង់ចូលរួមទាំងអស់ចំនួន១៥០ស្តង់ ដោយ១០០ស្តង់សម្រាប់ទីភ្នាក់ងារទេសចរណ៍ និង៥០ស្តង់ទៀត សម្រាប់តាំងផលិតផលទេសចរណ៍ដូចជា វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារបែបខ្មែរ ដោយសមាគមសហគ្រិនស្ត្រីកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិចំនួន ៦លាន ១សែននាក់ ហើយចំនួននេះ នឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០២០ខាងមុខ ដោយនាំប្រាក់ចំណូលដល់កម្ពុជាប្រមាណ៥ពាន់លានដុល្លារ និងបង្កើតឱកាសការងារបានចំនួន១លាននាក់៕


អត្ថបទ ស៊ន សុខឃៀង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation