ប្រធានរដ្ឋសភា ចាត់ទុកអាល្លឺម៉ង់ ជាប្រទេស១ក្នុងចំណោម សមាជិកសហភាពអឺរ៉ុប គាំទ្រនយោបាយអនុគ្រោះពន្ធដល់កម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាស សម្តេចអគ្គមហាញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ទទួលជួបជាមួយ ឯកឧត្តម គ្រីស្ទាន បែកហ្គឺ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទើបតែងតាំងថ្មី នាព្រឹកថ្ងៃនេះ សម្តេចហេង សំរិន បានចាត់ទុកអាល្លឺម៉ង់ ជាប្រទេស១ក្នុងចំណោម សមាជិកសហភាពអឺរ៉ុប គាំទ្រនយោបាយអនុគ្រោះពន្ធ ដល់កម្ពុជា។

នេះជាការបញ្ជាក់ពី ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយ សម្តេចហេង សំរិន ទទួលជួបជាមួយទូតអាល្លឺថ្មី នៅកម្ពុជា។

សម្តេច ហេង សំរិន បញ្ជាក់ថា ជោគជ័យទាំងឡាយដែលកម្ពុជា និងអាល្លឺម៉ង់ សម្រេចបានមកនេះ ពិតជាមិនអាចកាត់ ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ គ្រប់រូបដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម ជាមួយកម្ពុជា។បេសកកម្មការទូតថ្មីរបស់ទូតថ្មី នៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ខ្លាំណាស់ ដល់ ការបន្តថែរក្សា និងលើកកម្ពស់ទំ នាក់ ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះឲ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាទ្វេដងថែមទៀត។

សម្តេច ហេង សំរិន សង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តម នឹងបន្តពង្រឹង ពង្រីកនូវវឌ្ឍនភាព នៃទំនាក់ ទំនង និងកិច្ចសហប្រតិ បត្តិការល្អ ដែលមានស្រាប់នេះ ឲ្យកាន់ តែរីកចម្រើនទ្វេដងថែមទៀត ដោយបន្តសហការជិតស្និទ្ធជា មួយក្រសួង និងស្ថាប័ន នានារបស់កម្ពុជា ។

ជាការឆ្លើយតបឯកឧត្តម គ្រីស្ទាន បែកហ្គឺ ថ្លែងថា ក្នុងនាមប្រទេសអាល្លឺម៉ង់ ជាសមាជិកនៃសហភាពអឺរ៉ុប នឹងខិតខំបញ្ចុះ បញ្ចូលដល់បណ្ដាប្រទេសផ្សេងទៀត ជាសមាជិកសហភាពអឺរ៉ុប ដូចគ្នាឲ្គាំទ្រនិងជំរុញដល់សហ ភាពអឺរ៉ុបបន្តផ្ដល់ការអនុគ្រោះពន្ធEBAដល់កម្ពុជាបន្តទៀត។

ប៉ុន្តែ ឯកឧត្តមឯកអគ្គរដ្ឋទូត ជម្រាបសម្ដេចប្រធានរដ្ឋសភាថា រដ្ឋាភិបាលកម្ពុជា ត្រូវបន្តធ្វើការយ៉ាងជិតស្និទ្ធជា មួយនឹងគណៈកម្មាធិការសហភាពអឺរ៉ុប ក្នុងការពិភាក្សាផ្ដល់អ៊ីភីអេ EBA ដល់រដ្ឋាភិ បាលកម្ពុជាបន្តទៀត។


សូមជម្រាបថា ទំនាក់ទំនងការទូតកម្ពុជា និងអាល្លឺម៉ង់ មានកិច្ចសហការល្អជាមួយគ្នា ហើយបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងតំបន់ និងអន្តរជាតិ។ អាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ ជាមួយកម្ពុជា។ កម្ពុជា និងអាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នាតាំងពីចុងឆ្នាំ១៩៦៧ ហើយទំនាក់ទំនង ដ៏ល្អនេះត្រូវបានបន្តលើកកម្ពស់កាន់តែប្រសើរ៕អត្ថបទ៖ វង សុភ័ក្ត្រ ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation