ព័ត៌មានជាតិ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅខេត្តក្រចេះ គិតត្រឹមម៉ោង ១១:០០នាទី បានបញ្ចប់ទៅដោយរលូន តាមបែបប្រជាធិបតេយ្យ

image


ក្រចេះ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អណត្តិទី៤ នៅ ទូទាំងខេត្តក្រចេះ បានបញ្ចប់ទៅដោយរលូន តាមបែបប្រជាធិបតេយ្យ នៅវេលាម៉ោង ១១:០០នាទីព្រឹក។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា ដំណើរការបោះឆ្នោត បានចាប់ផ្តើមនៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយនៅទូទាំងខេត្តក្រចេះ មានការិយាល័យបោះឆ្នោតចំនួន ៧ការិយាល័យ មានអង្គបោះឆ្នោតសរុបចំនួន ៣០០នាក់ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន ៥ គណបក្សផងដែរ។
គណបក្សនយោបាយ ទាំង ៥ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សកម្លាំងជាតិ, គណបក្សឆន្ទៈខ្មែរ, គណបក្សខ្មែររួមរួមជាតិ និងគណបក្សហ្វ៊ុនស៊ុនប៉ិច។ ជាមួយគ្នានេះ ក៏មានការចូលរួមពីអ្នកសង្កេតការណ៍មកពីអង្គភាព សមាគម ចំនួន ៤ គឺសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ សមាគមរាជសីហ៍ និងសមាគមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព៕
អត្ថបទ៖ សារី ណែត