ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្លូវថ្នល់នៅតាមទីក្រុងសំខាន់ៗក្នុងរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក

image


សហរដ្ឋអាម៉េរិក៖ ហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យផ្លូវថ្នល់នៅតាមទីក្រុងសំខាន់ៗក្នុងតំបន់ភាគខាងកើតរដ្ឋតិចសាស់របស់សហរដ្ឋអាម៉េរិករងការលិចលង់កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

ចាប់ពីតំបន់ទីក្រុង Dallas ទៅកាន់តំបន់គ្រីម៉េស (Grimes) ព្យុះភ្លៀងលាយលំនិងផ្គររន្ទះបានធើ្វឱ្យពលរដ្ឋភ្ញាក់ពីដំណេកទាំងពាក់កណ្តាលយប់ និងបង្កឱ្យមានការខូតខាតនិងជន់លិចផ្លូវធើ្វដំណើរជាច្រើន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋតិចសាស់ WFAA បានរាយការណ៍ឱ្យដឹងអំពីការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅតាមតំបន់ភាគខាងត្បូងទីក្រុង Dallas និងបន្តរហូតដល់ផ្នែកមួយចំនួននៅភាគកណ្តាលរដ្ឋតិចសាស់ ដែលជាតំបន់ងាយរងគ្រោះជាងគេដោយសារតែបញ្ហាទឹកជំនន់។

ប្រភពដដែលបានបន្តឱ្យដឹងថា អាជ្ញាធររដ្ឋតិចសាស់បានបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានការណ៍ទឹកជំនន់នៅតាមតំបន់ជាច្រើន រួមមានដូចជាតំបន់ឈែមបឺ, គ្រីម៉េស, ហារីស, លីបឺទី, ម៉ងហ្គូម៉េរី, ផូក, សានចាសិនតូ, ទ្រីនីធី និងវ៉ាស៊ីនតោន ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect
រូបភាព៖ CNN