សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត សំណូមពរដល់អ្នកព័ត៌មាន សូមផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ក៉ំព្យាយាមធ្វើតុលាការ វិនិច្ឆ័យដោយខ្លួនឯង

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្ត និងសំណូមពរដល់អ្នកព័ត៌មានទាំងអស់សូមផ្សាយព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ក៉ំព្យាយាមធ្វើតុលាការ វិនិច្ឆ័យដោយខ្លួនឯង។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមអ្នកព័ត៌មានផ្សាយដោយវិជ្ជាជីវៈ សូមព្យាយាមរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយ រកការពិត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើអ្នកព័ត៌មានផ្សាយពីបញ្ហាដែលកើតឡើងហើយ សូមបន្តផ្សាយបន្ថែមទៀតពេលដែលបញ្ហានោះបានដោះស្រាយរួចហើយ ម៉ំផ្សាយតែបញ្ហា តែមិនផ្សាយពីលទ្ធផលដែលបានដោះស្រាយរួច។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់ អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ថាមពលឱ្យប្រជាជនយើងធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។

សារព័ត៌មានដើរតួនាទី សំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ខណៈដែលអ្នកសារព័ត៌មានជាចលករ ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវឈរលើ គោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន៕