សង្គម

ប្រជាកសិករស្រុកស្វាយជ្រំ នាំគ្នាដាំបន្លែចម្រុះគ្រប់ប្រភេទដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុកនិងនាំទៅរាជធានីភ្នំពេញបានកម្រៃបន្ថែមលើរបរធ្វើស្រែចម្ការ

image

អត្ថបទ៖ មិន ភក្តី

ស្វាយរៀង៖បន្លែចម្រុះធម្មជាតិជាច្រើនប្រភេទដាក់នៅផ្សារស្វាយជ្រំនិងតាមបណ្តាលផ្សារនានាដែលពលរដ្ឋរស់នៅក្នងភូមិត្របែកនិងភូមិធ្មតស្ថិតក្នុងឃុំស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀងបានដាំរកកម្រៃបន្ថែមលើរបរធ្វើស្រែចម្ការប្រសើរជាងទុកឲ្យទំនេរឥតប្រយោជន៍។

បើតាមលោកស្រី ព្រហ្ម សារ៉ាន ជាកសិករដាំបន្លែលក់បានប្រាប់ភ្នាក់ងារCNCឲ្យដឹងថារូបគាត់ក៏ដូចជាអ្នកក្នុងភូមិផ្សេងទៀតបាននាំដាក់ដាំបន្លែចម្រុះស្ទើគ្រប់ខ្នងផ្ទះដោយមិនដាច់នោះទេគឺដាំបន្កែបន្តបន្ទាបកាត់លក់រហូតហើយយកមកកាន់ទីផ្សារមានអ្នកសាងលក់បន្តបើយើងចង់អង្គុយលក់នោះ។

លោកស្រីបានបន្តឲ្យដឹងទៀតថាបន្លែដែលគ្រួសារគាត់ដាំនោះមាន ត្រកួន ស្ពៃ ត្រប់ ល្ពៅ ត្រឡាច ននោង ត្រសក់ កញ្ឆែត ដងវែក កណ្តៀង ស្លឹកគ្រៃ ស្លឹកខ្ទឹម ជីរណា ជីរសព្វមុខ និងបន្លែផ្សេងៗច្រើនមុខទៀតដែលរកកម្រៃបានគួរសមដែរក្នុងអាចរកបានពី៦ម៉ឺនរៀលទៅ១០ម៉ឺនរៀល។

ស្រដៀងគ្នានេះដែរអ្នកមីង ប៊ុន ភាព បានបញ្ជាក់ថាក្នុងការងារបន្លែនេះធ្វើឲ្យជីវភាពគ្រួសារគាត់បានប្រសើរជាងមុនមួយកម្រិតហើយមិនតែប៉ុណ្ណុះអាចចិញ្ចឹមត្រីក្នុងស្រះដែលដាំកញ្ឆែតថែមទៀត។

អ្នកមីងបានបន្តទៀតថាចំពោះការងារធ្វើស្រែចម្ការយើងនៅតែធ្វើធម្មតាគ្រាន់តែបន្ថែមការដាំបន្លែលើការងារធ្វើស្រែចំការព្រោះដីនៅជុំវិញផ្ទះទំនេរមានតែដាំបន្លែបង្ការគ្រាន់ហូបនិងលក់យកលុយខ្លះ។

ពាក់ព័ន្ធករណីខាងលើលោក តូច សេក ប្រធានការិយាល័យកសិកម្មស្រុកស្វាយជ្រំបានឲ្យដឹងថាប្រជាកសិករដាំបន្លែចម្រុះនៅភូមិត្របែកនិងភូមិធ្មតនោះមានចំនួន៣០គ្រួសារហើយពួកគាត់យកមកលក់នៅផ្សារស្វាយជ្រំនិងមានការចងក្រងជាសហគមដើម្បីលក់ឲ្យខាងសាក់។

លោកបានបន្តទៀតថាចំព្រោះបច្ចេកទេសក្នុងការដាំពួកគាត់បានរៀនបច្ចេកទេសពីខាងកសិកម្មដើម្បីយកមកអនុវត្តលើការងារដាំដុះរបស់ពួកគាត់ចំព្រោះបញ្ហាប្រឈមវិញបច្ចុប្បន្ននេះដោយសារការប្រែប្រួលអាកាសធាតុពោលគឺមានការឡើងកម្តៅខ្លាំងធ្វើឲ្យប្រជាកសិករពុំសូវទទួលបានផលល្អនោះទេគឺមេឃក្តៅខ្លាំងហើយបន្លែរបស់គាត់ត្រូវការទឹកជាចាំបាច់៕