សង្គម

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើមឆ្នាំ២០២៤ នៅតែមានភាពល្អប្រសើរលើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច សង្គម សិទ្ធិមនុស្ស និងនីតិរដ្ឋ

image


ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានមួយ ពាក់ព័ន្ធនឹង «ស្ថានភាពសិទ្ធិមនុស្សកម្ពុជា នាដើមឆ្នាំ២០២៤» នៅព្រឹកថ្ងៃទីទី៣ ខែឧសភា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើមឆ្នាំ២០២៤ នៅតែមានភាពល្អប្រសើរលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលដណ្តើមបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងសម្រេចបានសមិទ្ធផលធំៗ ទាំងនយោបាយ សេដ្ឋកិច្ច សង្គម សិទ្ធិមនុស្ស និងនីតិរដ្ឋ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានបញ្ជាក់ដែរថា សិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់រដ្ឋ ចាប់ពីមាត្រា៣១ ដល់មាត្រា៥០ សូម្បីតែទោសប្រហារជីវិតមិនត្រូវមានឡើយ។ ក្រៅពីនេះ ក៏មានកិច្ចសហការជាមួយយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិ។ ទាំងនេះ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ យ៉ាងមុតមាំ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចសហការអន្តរជាតិយ៉ាងល្អ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ចំនួន៨ ក្នុងចំណោម៩ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយលេចធ្លោ និងឈានមុខគេក្នុងតំបន់ ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។

សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ចំនួន៨ រួមមាន អនុសញ្ញាអន្តរជាតិស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍, កតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, កតិកាសញ្ញាអន្តរជាតិស្តី ពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ, អនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប, អនុសញ្ញាស្តីពីសិទ្ធិកុមារ, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។ 

សូមបញ្ជាក់ថា ទន្ទឹមនឹងសន្និសីទសារព័ត៌មាននេះដែរ ណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក៏បានចេញរបាយការណ៍សង្ខេបផងដែរស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដូចខាងក្រោម៖