លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំ ត្រៀមការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤
កំពង់ស្ពឺ៖ ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈ កម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកឱរ៉ាល់ និងស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួប ប្រទះ នៅស្នាក់ការគណបក្ស នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
លោក ហ៊ុន ម៉ានី ក្រោយពីបានស្តាប់របាយការណ៍អំពីស្ថានភាពនៃការងារគណបក្សរួចមក ក៏បានផ្តល់ឱកាស ជូនប្រធានគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្ស ចុះជួយឃុំឡើងមានមតិ ចែករំលែកបទ ពិសោធន៍ និងលើកឡើងនូវបញ្ហាដែលជួបប្រទះ និងបានផ្តល់អនុ សាសន៍ដល់ក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលប្រជាជនជួប ប្រទះតាមលទ្ធផលដែលអាចធ្វើទៅបាន និងបន្តរក្សាសាមគ្គីឯកភាពទាំងទស្សនៈ និងគោលជំហរ រួមទាំងរបៀបរបបធ្វើការងារ ដើម្បីនូវភាពឈ្នះរបស់គណបក្ស ប្រជាជនកម្ពុជា៕
ដោយ៖ វង សុភ័ក្ត្រ