សម្តេចធិបតី ហ៊ុន ម៉ាណែត ៖នាពេលខាងមុខមណ្ឌលសុខភាពមួយទូទាំងប្រទេសនឹងបើក២៤ម៉ោង លើ២៤ម៉ោង ដើម្បីបំរើពលរដ្ឋ
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាពេលខាងមុខមណ្ឌលសុខភាពមួយទូទាំងប្រទេសនឹងបើក២៤ម៉ោង លើ២៤ម៉ោង ដើម្បីបំរើពលរដ្ឋ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជ្រើសរើសពេទ្យបន្ថែមប្រមាណ២ពាន់នាក់ ដើម្បីបំរើតាមមណ្ឌលសុខភាពទូទាំងប្រទេស ទោះបីពលរដ្ឋអញ្ជើញទៅពេទ្យយប់ម៉ោងប៉ុន្មានក៏មានពេទ្យនៅប្រចាំការអាចសង្រ្គោះបឋមភ្លាមៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជំនាញបឋម មានសារសំខាន់ណាស់ ក្នុងការជួយសង្គ្រោះបឋម។ សម្តេចធិបតី បន្តថា រាជរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកា ប្រមាណ១៧០លានដុល្លា ដើម្បីពង្រឹងពេទ្យមូលដ្ឋាន។
សម្តេចធិបតី បានបញ្ជាក់ថា ទោះតម្លៃណាក៏ដោយរាជរដ្ឋាភិបាលមិនថយដៃក្នុងការចំណាយចំពោះវិស័យអប់រំ និងសុខាភិបាលទេ ។
សម្តេចធិបតី ក៏បានណែនាំឲ្យពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត អ្នកជំងឺ និង ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬ ជនរងគ្រោះដែលត្រូវការសេវាសង្គ្រោះ បន្ទាន់ ឱ្យបានទាន់ពេលវេលា ។
សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង រថយន្ត គិលានសង្គ្រោះត្រូវត្រៀមលក្ខណៈរួចជាស្រេច ដោយមានគ្រូពេទ្យ បុគ្គលិកប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង មានឧបករណ៍សង្គ្រោះ ឱសថ និង មធ្យោបាយទំនាក់ទំនងគ្រប់គ្រាន់ សម្រាប់ អន្តរាគមន៍