គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្តសម័យប្រជុំលើកទី៤ នាថ្ងៃទី២៤តុលា
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពី សម័យបើកប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម ការ ប្រធានស្តីទីព្រឹទ្ធសភា ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចនឹងបន្តសម័យប្រជុំលើកទី៤ នាថ្ងៃទី២៤តុលាខាងមុខនេះ ក្រោមអធិប តីភាពសម្តេចវិបុលសេនាភក្តីសាយ ឈុំ។

កិច្ចប្រជុំថ្ងៃនេះ មានការចូលរួមពីសំណាក់ ប្រធានគណៈកម្ម ការជំនាញទាំង១០។

ឯកឧត្តមម៉ម ប៊ុននាងសមា ជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យ មានប្រសាសន៏ឲ្យដឹងថារបៀបវារៈ នៃកិច្ចប្រជុំថ្ងៃនេះ រួមមាន៖

១- ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣៧ និងលើកទី៤ នីតិកាលទី៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។

២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤៕អត្ថបទ៖ វង សុភ័ក្ត្រ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation