ព័ត៌មានជាតិ

ក្រុមហ៊ុន Samsung ទទួលស្គាល់បញ្ហាទាក់ទងនឹងការស្កេនក្រយៅដៃ (fingerprint scanning) ដែលមកជាមួយទូរសព្ទ Galaxy S10

image

លក្ខណៈពិសេសមួយរបស់ទូរសព្ទ Galaxy S10 គឺអាចឱ្យអ្នកប្រើប្រាស់ ដោះសោដើម្បីចូលប្រើទូរសព្ទ តាមរយៈការស្កេនក្រយៅដៃនៅលើកញ្ចក់ទូរសព្ទតែម្តង។ ប៉ុន្តែមុខងារនេះត្រូវបាន អ្នកស្រាវជ្រាវរកឃើញថាពុំមានសុវត្ថិភាពខ្ពស់ ព្រោះគេអាចដោះសោដោយប្រើរូបភាពពីឧបករណ៍ផ្ដិតរូប 3D បានយ៉ាងងាយស្រួល។ ថ្មីៗនេះអ្នកប្រើប្រាស់ថែមទាំងបានរកឃើញថា ពេលគេប្រើ កញ្ចក់ការពារមួយចំនួន (Screen protector) គេអាចដោះសោជាមួយក្រយៅដៃណាមួយក៏បាន ទោះជាក្រយៅដៃនោះពុំដែលបានបញ្ចូល (Authenticate) ទៅក្នុងប្រព័ន្ធទូរសព្ទក៏ដោយ។

ដើម្បីការពារទិន្នន័យក្នុងទូរសព្ទ ជាពិសេស​ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីធនាគារអនឡាញ (online banking) សូមលោកអ្នកផ្អាកការប្រើប្រាស់មុខងារ ដោះសោតាមរយៈការស្កេនក្រយៅដៃនេះ រហូតដល់មានការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះពីក្រុមហ៊ុន Samsung។ សូមលោកអ្នកប្រើលេខកូដ ដើម្បីដោះសោព្រោះថា សូម្បីការដោះសោតាមរយៈការស្កេនមុខរបស់ក្រុមហ៊ុន Samsung ក៏ពុំមានសុវត្ថិភាពដែរ៕

ព័ត៌មានទាក់ទង...