ព័ត៌មានអន្តរជាតិ

រង្វាន់ណូបែល ផ្នែកគីមីវិទ្យា បានទៅលើអ្នកវិទ្យាសាស្ត្រ៣រូប ដែលបានផលិតថ្ម លីចូម-អ៊ីយ៉ុង

image

អ្នកវិទ្យាសាស្ត្របីរូប បានឈ្នះរង្វាន់ណូបែលផ្នែកគីមីវិទ្យា កាលពីថ្ងៃពុធ សម្រាប់ការងាររបស់ពួកគេ ដែលនាំទៅដល់ការអភិវឌ្ឍអាគុយលីចូម ដើម្បីផ្លាស់ប្តូរការផ្ទុកថាមពល និងផ្លាស់ប្តូររចនាបថរថយន្តទូរស័ព្ទដៃ និងឧបករណ៍ជាច្រើនទៀត ព្រមទាំងកាត់បន្ថយការពឹងផ្អែក លើឥន្ធនៈហ្វូស៊ីលផង។

រង្វាន់នេះ បានទៅលោក ចន ប៊ីហ្គេនឌូរ អាយុ៩៧ឆ្នាំ សាស្រ្តាចារ្យវិស្វកម្ម កើតនៅអាល្លឺម៉ង់ ដែលមកពីសាកលវិទ្យាល័យតិចសាស។ ទី២លោក Stanley Whittingham អាយុ៧៧ឆ្នាំ សាស្រ្តាចារ្យគីមីវិទ្យាអង់គ្លេស ដែលមកពីសាកលវិទ្យាល័យញូវយ៉ក និងទី៣លោក Akira Yoshino ជនជាតិជប៉ុន អាយុ៧១ឆ្នាំ មកពីសាជីវកម្ម Asahi Kasei នៃសាកលវិទ្យាល័យ Meijo។

ពួកគេទាំងបី ជាម្ចាស់នៃរបកគំហើញពិសេស ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍអាគុយសាកថ្ម ពាណិជ្ជកម្ម។ គណៈកម្មាធិការណូបែលគីមីវិទ្យា ថ្លែងថា យើងទទួលនូវបដិវត្តបច្ចេកទេស។ ពួកគេ បានបង្កើតអាគុយទម្ងន់ស្រាល ដែលមានសក្តានុពលខ្ពស់ ដែលអាចមានប្រយោជន៍ នៅក្នុងកម្មវិធីជាច្រើនដូចជា គ្រឿងអេឡិចត្រូនិកដែលអាចយកតាមខ្លួនបានយ៉ាងងាយស្រួល ដូចជា ទូរស័ព្ទចល័ត ឧបករណ៍វាស់ល្បឿន ប៉ុន្តែក៏មានរថយន្តអគ្គិសនីប្រើបានក្នុងចម្ងាយឆ្ងាយដែរ។

អ្នកទាំងបី នឹងចែករង្វាន់ជាសាច់ប្រាក់ចំនួន៩លានក្រូន័រ ស្មើនឹង៩១៨,០០០ដុល្លារអាមេរិក។ មេដាយមាស និងសញ្ញាប័ត្រ ដែលត្រូវបានប្រគល់ជូន នឹងធ្វើឡើង នៅរដ្ឋធានីស្តុកខុល នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដែលជាថ្ងៃខួបមរណភាព របស់ស្ថាបនិកពានរង្វាន់ Alfred Nobel កាលពីឆ្នាំ១៨៩៦៕