ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្របន្ទាប់របស់ប្រទេសម៉ាឡេស៊ី ព្រះអង្គ ស៊ុលតង់ អ៊ីប្រាហ៊ីម នឹងឡើងគ្រងរាជសម្បត្តិនៅសប្តាហ៍នេះ

image



ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនឹងរៀបចំពិធីឡើងគ្រងរាជសម្បត្តិព្រះមហាក្សត្រថ្មីនៅថ្ងៃពុធសប្តាហ៍នេះ ក្រោយបញ្ចប់ការបោះឆ្នោតរាជាធិបតេយ្យក្នុងខែតុលាឆ្នាំមុនរបស់ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់អ៊ីស្កាន់ដា (Ibrahim Sultan Iskandar) នៅឯរដ្ឋចូហ័រ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ។

ផ្ទុយពីខ្សែរាជរង្សដទៃរបស់ម៉ាឡេស៊ី ស្តេច ស៊ុលតង់ អ៊ីប្រាហ៊ីម បានលើកឡើងអំពីបញ្ហានយោបាយជាដើម ។ ក្រៅពីនេះ គេក៏បានដឹងថា ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម កំពុងតែកាន់កាប់រថយន្តទំនើបៗ និងម៉ូតូធំជាច្រើនគ្រឿង ហើយព្រះអង្គក៏ទទួលបានផលប្រយោជន៍ជាច្រើនពីអាជីវកម្មជាច្រើនមុខ រាប់ចាប់ពីអចលនទ្រព្យ រហូតដល់ការជីកយករ៉ែ ។

ព្រះមហាក្សត្រដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសម៉ាឡេស៊ី រួមទាំងដើរតួជាអ្នកថែរក្សាសាសនាឥស្លាមនៅក្នុងប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើន ស្របពេលរបបរាជាធិបតេយ្យកាន់តែមានឥទិ្ធពលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែការអូសបន្លាយអស្ថិរភាពនយោបាយ ដោយជំរុញឱ្យព្រះមហាក្សត្រអាចប្រើប្រាស់អំណាចជ្រើសរើសបានដោយកម្រ ។

គួរជម្រាបថា គ្រួសាររាជវង្សទាំង ៩ របស់ប្រទេសម៉ាឡេស៊ី បានបង្កើតក្រុមប្រឹក្សាគ្រប់គ្រងដែលបោះឆ្នោតជ្រើសរើសស្តេចមួយអង្គក្នុងចំណោមខ្សែរាជវង្សទាំងអស់ ដើម្បីបម្រើតួនាទីរយៈពេល ៥ ឆ្នាំ ខណៈស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម នឹងឡើងគ្រងរាជបន្ទាប់ពី ស្តេច អាល់-ស៊ុលតង់ អាប់ឌុលឡា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect