ព័ត៌មានជាតិ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវលេខ ៣១៣ ចំណុចគីឡូ ១៩+០៧៥

image


ព្រៃវែង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បាននធ្វើការប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្តនៅលើកំណាត់ផ្លូវខេត្តលេខ ៣១៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៩ + ០៧៥ (ស្ពានបេតុងអូរលាជ) ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសារតែស្ពានរងការខូចខាត និងមានស្នាមប្រេះបែកស្ថិតផ្នែកកម្រាលស្ពានចំនួន ២កន្លែង។
ដើម្បីទប់ស្កាត់ការរីករាលដាលទំហំខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ ក៏ដូចជាចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង សូមធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវខេត្តលេខ ៣១៣ នៅទីតាំងខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ចំពោះផ្លូវវាងទៅមក សូមប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តដឹកទំនិញធន់ធ្ងន់ទាំងអស់ អាចធ្វើដំណើរតាមផ្លូវជាតិលេខ ១ នៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ទៅចំណុចផ្សារកំពង់សឹង ស្រុកព្រះស្តេច និងតាមផ្លូវខេត្តលេខ ៣១១ ទៅផ្សារឈើកាច់ ស្រុកបាភ្នំ៕