នាយករដ្ឋមន្ត្រីអូស្ត្រាលីនិយាយថាការបំពុលដោយផ្លាស្ទិចកំពុងបំផ្លាញមហាសមុទ្រ
| ព័ត៌មានអន្តរជាតិ
SHARE

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថាការការពារមហាសមុទ្រនៅលើភពផែនដីគឺជាបញ្ហាប្រឈមផ្នែកបរិស្ថានដ៏ពិបាកបំផុតមួយ។

ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក ម៉ូរីសុន បានលើកឡើងពីការសម្រេចបានរបស់អូស្ត្រាលីក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោក ម៉ូរីសុន បានអំពាវនាវឲ្យមេដឹកនាំពិភពលោកនិងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងការពិភាក្សាពីការប្រែប្រួលអាកាសធាតុស្ដាប់ការព្រួយបារម្ភរបស់យុវជនទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

លោកនាយករដ្ឋមន្ត្រីអូស្រ្តាលីក៏បានប្រកាសពីការប្រើប្រាស់មូលនិធិវិនិយោគដ៏សម្បើមពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីក្នុងការដោះស្រាយបញ្ហាបំពុលសមុទ្រ។

ការលើកឡើងរបស់លោក ម៉ូរីសុន ពាក់ព័ន្ធនឹងការបំពុលសមុទ្របានធ្វើឡើងស្របពេលដែលរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានរកឃើញថាកម្ពស់ទឹកសមុទ្រនឹងឡើងលឿនជាងការព្យាករទុកនៅឆ្នាំ២១០០ហើយទីក្រុងធំៗជាច្រើនក្នុងពិភពលោកនឹងរងគ្រោះដោយទឹកជំនន់ញឹកញាប់ជាងមុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation