ខេត្តក្រចេះ បានបញ្ជូនទូក ២០ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ ក្នុងរាជធានីភ្នំពេញ
ក្រចេះ៖ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តក្រចេះបានបញ្ជូនទូកចំនួន ២០ ក្នុងនោះមានទូកខ្នាតពិសេសមាន ៤ គឺ ទី១. ក្រចេះក្រុងថ្មីសម័យតេជោ,២. តេជះនាគរាជភូមិថ្មីពោធិសែនជ័យ, ៣. សំរោងជ័យមណីតេជះសែនជ័យ, ៤. តេជះនាគរាជមេគង្គលើសែនជ័យ និងទូក ខ្នាតអន្តរជាតិ ១៦ ទី ១. មហាព្រហ្មកិត្តិទេសាសែនតេជះ, ២. បុទុមក្រពុំពិសីសាមគ្គីតេជោសែនជ័យ, ៣. កំហែងសែនជ័យបារមីវត្តពោធិវ័ន, ៤. មហាតេជោពោធិ៍សែនជ័យ, ៥. ក្រុងចក្រតេជះមានជ័យបារមីវត្តព្រែកជីក, ៦. ឬទ្ធីមហាសាលសែនជ័យ, ៧. រំដួលក្រចេះសែនជ័យបារមីវត្តដីដុះ, ៨. ហោះសែនជ័យបារមីវត្តកំពង់គរ, ៩. អធិរាជ្យសីហ៍បារមីវត្តតាម៉ៅលើ, ១០. ពណ្ណរាយសែនជ័យបារមីវត្តកំពង់ត, ១១. សិម្ពលីបណីតេជ, ១២. រតនៈឧត្តមតេជោសែនជ័យ, ១៣. ៧មករាសែតជ័, ១៤. តាម៉ៅមានឫទ្ធិ, ១៥. សិរីឫទ្ធិបារមីវត្តចំបក់, ១៦. បុប្ផាពេជ្រសែនជ័យបារមីវត្តឬស្សីកែវ៕
ដោយ៖ សារី ណែត