ព័ត៌មានជាតិ

ក្រសួងប្រកាសផ្អាកចរាចរលើផ្លូវទឹកគ្រប់ប្រភេទរយៈពេល២ថ្ងៃ ចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ

image


កណ្តាល៖ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ ក្រសួងសាធារណៈការ ប្រកាសបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្ដោយទន្លេបាសាក់ ចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។