របាយការណ៍អ.ស.ប បង្ហាញថា ចំនួនពលរដ្ឋចំណាកស្រុក ជុំវិញពិភពលោក ឡើងដល់២៧២លាននាក់
| ព័ត៌មានអន្តរជាតិ
SHARE

ចំនួនជនចំណាកស្រុកអន្ដរជាតិ បានកើនឡើង ដល់២៧២លាននាក់ នៅឆ្នាំ២០១៩ ដែលកើនឡើង៥១ លាននាក់ ចាប់តាំងពីឆ្នាំ២០១០មក។

យោងតាមរបាយការណ៍ថ្មី របស់អង្គការសហប្រជាជាតិ បង្ហាញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនជនចំណាកស្រុកអន្ដរជាតិ បានកើនឡើងលឿន ជាងចំនួនប្រជាជនពិភពលោក។

ល្បាយជនអន្តោប្រវេសន៍ អន្តរជាតិឆ្នាំ២០១៩ ប៉ាន់ស្មានថា ជនចំណាកស្រុកអន្ដរជាតិ មានចំនួន៣.៥ភាគរយ នៃចំនួនប្រជាជនពិភពលោក បើប្រៀបធៀបនឹង២,៨ភាគរយក្នុងឆ្នាំ២០០០។ នៅឆ្នាំ២០១៩នៅតំបន់អឺរ៉ុប មានជនចំណាកស្រុកអន្ដរជាតិ ច្រើនជាងគេ បន្ទាប់មក គឺអាមេរិកខាងជើង។

លោក John Wilmoth ប្រធានស្ថិតិប្រជាជន
នៃនាយកដ្ឋានសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បាននិយាយថា ជនចំណាកស្រុក ធ្វើការបរិច្ចាគនៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ ពួកគេ បំពេញផ្នែកខ្លះ នៃទីផ្សារការងារ ដែលកម្មករក្នុងស្រុកប្រហែល ជាមិនចង់កាន់កាប់ ហើយពួកគេជំរុញពាណិជ្ជកម្ម តាមមធ្យោបាយខ្លះ ដោយសារតែការភ្ជាប់ទំនាក់ទំនងពួកគេ នាំទៅកាន់ប្រទេសកំណើតរបស់ខ្លួន។

របាយការណ៍នេះ ត្រូវបានចេញផ្សាយ ដោយផ្នែកប្រជាជន នៃនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ។ ការប៉ាន់ប្រមាណ របស់វាផ្អែកលើស្ថិតិជាតិផ្ល
ូវការ ស្តីពីជនជាតិបរទេស ឬជនបរទេស ដែលទទួលបានពីជំរឿនប្រជាជន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation