ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមនាវីទោ ម៉ី ឌីណា ជាមេបញ្ជាការមូលដ្ឋានសមុទ្រ

image


ព្រះសីហនុ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមនាវីទោ ម៉ី ឌីណា ជាមេបញ្ជាការមូលដ្ឋានសមុទ្រ ជំនួសលោកឧត្តមនាវីឯក អ៊ុក សីហា។

សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានចេញអនុក្រឹត្យតែងតាំង លោកឧត្ដមនាវីទោ ម៉ី ឌីណា ជាមេបញ្ជាការមូលដ្ឋានសមុទ្រ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ជំនួសលោកឧត្តមនាវីឯក អ៊ុក សីហា៕

អត្ថបទ៖ សន ពិសិដ្ឋ