អ.ស.បបង្ហាញវីដេអូនៃភាពហិនហោចបណ្ដាលមកពីខ្យល់ព្យុះនៅបាហាម៉ា
| ព័ត៌មានអន្តរជាតិ
SHARE

រហូតមកដល់ពេលនេះ ការបំផ្លិចបំផ្លាញដ៏ធំបំផុត ដែលបណ្តាលមកពីខ្យល់ព្យុះ Dorian គឺស្ថិតនៅក្នុង Bahamas ដែលជាកន្លែងទទួលរងធ្ងន់ធ្ងរជាងគេ កាលពីសប្តាហ៍មុន។

យន្តហោះ នាវា និងទូកដឹកអ្នកដំណើរ កំពុងធ្វើសកម្មភាព ដើម្បីជម្លៀសប្រជាជនចេញ ពីកោះអាបាកូដែលរងគ្រោះខ្លាំងបំផុត ហើយក្រុមមន្ត្រី កំពុងព្យាយាមទៅដល់តំបន់ ដែលនៅដាច់ឆ្ងាយពីទឹកជំនន់ និងកម្ទេចកម្ទី។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ កំពុងគាំទ្រចំពោះការឆ្លើយតប ដែលដឹកនាំដោយរដ្ឋាភិបាលនិងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Duane Sands បាននិយាយ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ បានកើនឡើងពីមួយ ទៅ៤៤នាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation