សង្គម

តើ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជានរណា?

image


ភ្នំពេញ: លោក ហែម វណ្ណឌី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់នីតិកាលទី ៧នៃរដ្ឋសភា ជំនួសលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិដ្ឋ ដែលត្រូវទៅកាន់ភារកិច្ចថ្មី។

លោក ហែម វណ្ណឌី ជាបញ្ញវ័ន្តវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាមួយរូប មានវ័យ ៤៤ឆ្នាំ ដែលកន្លងមក លោកហាក់មិនសូវចេញមុខជាសាធារណ:ច្រើននោះទេ ជាពិសេសនៅលើបណ្តាញសារព័ត៌នានា។

មុនដែលលោកក្លាយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ក្នុងនោះរួមមាន៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុរដ្ឋលេធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC), អគ្គលេខាធិការរងនៃអាជ្ញាធរមីនកម្ពុជា (CMAA), ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន, ជំនួយការផ្ទាល់លោក ប្រាក់ សុខុន ក្នុងអំឡុងពេលលោកកាន់តួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាឪពុកក្មេករបស់លោក ហើយក៏ធ្លាប់បម្រើការងារជាមន្ត្រីផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅធនាគារ ADB ផងដែរ។

ចំពោះការសិក្សា លោក ហែម វណ្ណឌី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអភិវឌ្ឍន៍អន្តរជាតិ នៃសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសជប៉ុន និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ សាលាហាវើដខេណឺឌី នៃសាកលវិទ្យាល័យហាវើដ សហរដ្ឋអាមេរិក៕