សង្គម

ចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា បើកឲ្យចរាចរណ៍ទៅមកធម្មតាឡើងវិញ

image


ព្រះសីហនុ៖ លោកវរ:សេនីយ៍ត្រី ស៊ឹម  សុខរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឲ្យដឹងថា គិតមកទល់វេលាម៉ោង ២៤:២៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពកម្ពស់ទឹកចំណុចស្ពានស្ទឹងសំរោង គីឡូម៉ែត្រលេខ ១១៥-១១៦ ភូមិសាស្ត្រ ភូមិស្ទឹសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពទឹកបានស្រកទៅវិញ រីឯអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗ។
ចំពោះមុខចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចគោលដៅខាងលេី រថយន្ត តូច ធំ បេីកឲ្យចរាចរណ៍ទៅមកធម្មតា។
បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា កំពុងជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងធ្វេីការតាមដានសភាពការណ៍បន្ត៕