ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនស្នើឲ្យសមាជិកបង្កើតក្រុមការងារជួយត្រួតពិនិត្យលិខិត និងរបាយការណ៍ជាជាងការចាំអង្គុយលើកដៃអនុម័ត
| ព័ត៌មានជាតិ
SHARE

  ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនស្នើឲ្យសមាជិកបង្កើតក្រុមការងារចំនួន៤ឬ៥ក្រុម ដើម្បីជួយត្រួតពិនិត្យគ្នាមុននិងមានការចុះហត្ថលេខាលិខិតចេញ ចូលឬមុនអនុម័ត លិខិតរដ្ឋបាលនិងរបាយការណ៍ផ្សេងៗ។

  លើកឡើងក្នុងបែបនេះខណៈលោកព្រំ សំខាន់ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនជាអធិបតីភាពបើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ព្រឹកថ្ងៃទី២៧ សីហានេះដែលមានការចូលរួមពីលោក ថេង សុថុលអភិបាលខណ្ឌចំការមន ព្រមទាំងសមាជិកក្រុមប្រឹក្សាខណ្ឌនិងអាជ្ញាធរពាក់ព័ន្ធផងដែរ។

  លោកព្រំ សំខាន់បន្ថែមឲ្យដឹងថារាល់របាយការណ៍ដើម្បីឲ្យបានល្អ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាត្រូវនាំគ្នាជួយបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឲ្យរបាយការណ៍ទាំងនោះពេលបញ្ជូនទៅថ្នាក់លើមិនមានកំហុសឆ្គង លោកបានសំណូមពរឲ្យបង្កើតជាក្រុមការងារចំនួន៤ក្រុមដើម្បីជួយតត្រួតពិនិត្យចំនុចខ្វះខាត។ លោក ព្រំ សំខាន់ បានបន្ថែមឲ្យដឹងថាក្នុងនាមជាសមាជិកទាំង១៩រូបនៃក្រុមប្រឹក្សាខណ្ឌចំការមនដែលត្រូវបានរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋធ្វើការបោះឆ្នោតអោយត្រូវជូយពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយជាជាង ចាំតែអង្គុយលើកដៃអនុម័តក្នុងអង្គប្រជុំ។

  លោកថេង សុថុល អភិបាលខណ្ឌចំការមន បានគាំទ្រនិងឯកភាពក្នុងការបង្កើតឲ្យមានក្រុមការងារដើម្បីជួយត្រួតពិនិត្យចំនុចខ្វះខាតពាក់ព័ន្ធនិងរបាយការណ៍របស់រដ្ឋបាលខណ្ឌចំការមនផងដែរ លោកអភិបាលខណ្ឌបានឲ្យដឹងថា ត្រូវតែបន្តអនុវត្តតាមបទបញ្ជារបស់ក្រុមប្រឹក្សាដែលបានអនុម័តរួចរាល់កន្លងមក។លោកបន្តថាមុនពេលប្រជុំលើកក្រោយលោកនិងរៀបចំបែងចែកក្រុមលេខាធិការក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដើម្បីឆ្លង របាយការណ៍ជាមុនសិនមុននិងដាក់ចូលមកក្នុងក្រុមប្រឹក្សានេះ៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation