ទូរទស្សន៍តេជោ SPM HD TV កំពុងផ្សាយសាកល្បង តាមរយៈ App ឈ្មោះHappy Watch99-Angkor Social Media
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានជម្រាបប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។
តាមរយៈសារក្នុងតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលប្រជាពលរដ្ឋ ជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើត និងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
ការទាញយក (download) Happy Watch មកដាក់ក្នុងទូរសព្វដៃដើម្បីទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង, ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលអាចទស្សនាបាននៅគ្រប់ទីកន្លែង ដោយគ្រាន់តែភ្ជាប់អ៉ីនធឺណិត (internet)។
Download “Happy Watch99” ជាមួយ QR Code នេះ
ក្រោយពីបាន Download ហើយគឺ ចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្តិ៍ TV ជាច្រើនទៀត៕