សង្គម

រាជរដ្ឋាភិបាលប្រគល់ផ្លូវមួយខ្សែទៀតជូនពលរដ្ឋតំបន់ភ្នំវល្លិ៍

image


អត្ថបទ៖ ង៉ុង សាន់
កែប៖ ផ្លូវលំមួយខ្សែប្រវែងសរុប ១.២៥០ម ត្រូវស្ថាបនា និងសម្ពោធដាក់ឲ្យប្រើប្រាស់រួចរាល់ ដោយផ្លូវមួយខ្សែនេះជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនពលរដ្ឋដែលរស់ក្នុងតំបន់ភ្នំវល្លិ៍នៃស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ឆាង ឆៃ អភិបាលនៃគណ:អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ផ្លូវលំគ្រួសក្រហមប្រវែង ១.២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ បានប្រើប្រាស់ មូលនិធិស្រុកឆ្នាំ២០២២ សរុបថវិកាអស់ចំនួន ៣០១.៥៥៨.៦០០រៀល (បីរយមួយលានប្រាំរយហាសិបប្រាំបីពាន់ប្រាំមួយរយរៀល) ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នេះជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

លោក សោម ពិសិដ្ឋ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាពិសេសសម្ដេចបានគ្រប់គ្រងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា ឱ្យមានភាពធូរស្បើយ និងបានខិតខំស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩មកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយច្រើន។

អភិបាលខេត្តបានបន្តថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍទើបយើងទាំងអស់គ្នា ទទួលបានផ្លូវលំនេះ ដែលជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលច្រើនទៀត ក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរឭ និងដឹកជញ្ជូនទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។

យ៉ាងណាផ្លូវមួយខ្សែគឺមានសារៈសំខាន់ណាស់សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ រួមចំណែកកាត់បន្ថយភាពក្រីក្រ បានកាន់តែឆាប់រហ័សផងដែរ៕