សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញប្រកាសផ្តល់រង្វាន់ដល់សិស្សនិទ្ទេសA និងវិទ្យាល័យឆ្នើម មានសិស្សប្រឡងជាប់ច្រើន
| ព័ត៌មានជាតិ
SHARE

រង្វាន់លើកទឹកចិត្តរបស់សហ ភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញនឹងផ្តល់ជូនចំពោះប្អូនៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ឆ្នាំ ២០១៩ ក្នុងនោះរួមមាន៖

(១)-ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតវិទ្យាល័យ។
(២)- ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងកម្រិតទូទាំងរាជធានីភ្នំពេញ
(៣) វិទ្យាល័យដែលមានសិស្សានុ សិស្ស ទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងកម្រិតរាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី សមា ជិកសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកដល់លោកពុក អ្នកម្តាយ លោកគ្រូ អ្នកគ្រូ និង បងៗ សូមជូនពរប្អូនៗទាំងអស់ឲ្យទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់គ្នា។

ជាមួយគ្នានោះដែរ ឯកឧត្តមបានស្នើ ឲ្យប្អូនៗត្រូវជឿជាក់លើខ្លួនឯងថា ប្អូនៗនឹងអាចសម្រេចបានជោគជ័យមួយនេះសម្រាប់ជីវិត ហើយពេលប្អូនៗទទួលបានជោគជ័យហើយ សូមចែករំលែកភាពជោគជ័យទាំងនេះទៅបុគ្គលដទៃទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានជូន ពរ ដល់សិស្សានុសិស្សទាំងអស់ ខិតខំប្រលងសញ្ញា បត្រទុតិយភូមិ ដោយ សមត្ថភាព រៀងខ្លួន។ ការប្រឡងនេះដែររស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុក ដាក់ ពីសំណាក់អ្នកកសង្កេតការណ៏ជាច្រើនស្ថាប័ន មានដូចជាអ្នកសង្កេតការណ៍មកពីស្ថាប័នអង្គ ភាពប្រឆាំងអំពើ ពុករលួយ,សហភាពសហព័ន្ធយុវជនកម្ពុជា ,និងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលជាដើម។

សូមជម្រាបថា សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៩ ទូទាំងប្រទេស មានចំនួនជាង១២ម៉ឺននាក់ និងមានមណ្ឌលប្រឡងជាង២០០ មណ្ឌល៕អត្ថបទ៖ វង សុភ័ក្ត្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation