ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្តាល ប្រកាសបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត

image


កណ្តាល៖ មន្ទីរសាធារណការខេត្តកណ្តាល ប្រកាសឱ្យដឹងពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១ប រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង ១:០០រំលងអធ្រាត រហូតដល់ម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់ គម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង ១០០រំលងអធ្រាត្រ រហូតដល់ ម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ប្រវែងសរុប ១៣៥,១០គ.ម និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែងសរុប ៣,៧០គ.ម។
សម្រាប់រថយន្តធុនធំ មកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រង់គ.ម៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយន្តធុនធំចេញពីរាជធានីភ្នំពេញ ត្រូវវាងតាម ផ្លូវលេខ២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា៕