ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ដ្រី៖ ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេស ស្លៀកពាក់ខោអាវ ផលិតនៅកម្ពុជា តាមរយៈក្រុមហ៊ុន ម៉ាកល្បីលំដាប់ពិភពលោក មិនចាញ់ប្រទេសដទៃ

image


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីស្នាដៃ របស់កម្មករកាត់ដេរសម្លៀកបំពាក់កម្ពុជាថា មានក្រុមបាល់ទាត់ល្បីៗ នៅបរទេសបានស្លៀក សម្លៀកបំពាក់ផលិតនៅកម្ពុជា។

​សម្តេចនាយករដ្ឋមន្ដ្រី បានថ្លែងថា «ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេសបានស្លៀកពាក់ខោអាវរបស់កម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់​ និងក្រុមហ៊ុនណៃ ដែលផលិតនៅកម្ពុជា»។ សម្ដេចតេជោ បញ្ជាក់ថា «ដូច្នេះការផលិតរបស់កូនខ្មែរមិនចាញ់ ពីការផលិតរបស់ប្រទេសដទៃនោះទេ!»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានស្នើឲ្យមានការបណ្តុះបណ្តាលកម្មករ នៅកម្ពុជាបន្ថែមទៀតផង។

សូមជម្រាបថា ការថ្លែងនេះរបស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ សំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ២០២៣៕

​អត្ថបទ៖ វឿន សាវុធ