សង្គម

សង្វេគណាស់! អតីតប្រធានសមាគមអ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាប ត្រូវក្រពើខាំស្លាប់ ខណៈរអិល​ធ្លាក់ចូលក្នុងទ្រុងក្រពើ

image


សៀមរាប៖ អតីតប្រធានសមាគមអ្នកចិញ្ចឹមក្រពើ លោក លួន ណាំ ត្រូវបានក្រពើខាំស្លាប់ បន្ទាប់ពីលោក ធ្លាក់ចូលក្នុងទ្រុងក្រពើញីកំពុងពង។

សមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៥ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣នេះ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចការបានបន្តថា តាមការសាកសួរពីក្រុមគ្រួសារ គឺជនរងគ្រោះបានយកឈើទៅចាក់ក្រពើដែលកំពុងពង ហើយក៏វិលមុខធ្លាក់ចូលទ្រុងក្រពើតែម្តង។

ប៉ុន្តែបើទោះជាយ៉ាងណាសម្រាប់ព័ត៌មានជាក់លាក់សមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយទេ ដោយសារក្រុមគ្រួសារពុំអាចឆ្លើយបាន ព្រោះកំពុងតែមានទុក្ខ។

សូមជម្រាបថា កាលពីវេលាម៉ោង ១ និង ០០នាទី យប់រំលង អាធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ក៏មានករណីប្រហាក់ប្រហែកគ្នាកើតឡើងដែរ ដែលកាលនោះបុរសម្នាក់ដែលជាម្ចាស់អាងក្រពើ និងជាមន្ត្រីសាលាស្រុកពួក ក៏ត្រូវបានក្រពើរបស់គាត់ខាំស្លាប់ដែរ បន្ទាប់ពីគាត់បានដើរទៅបត់ជើងតូច ក៏ស្រាប់តែរអិលជើងធ្លាក់ចូលអាងក្រពើ៕

អត្ថបទ៖ ជា ស្រស់