ព័ត៌មានជាតិ

គ.ជ.ប នឹងចាប់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ឧសភា

image


  ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈោ្មះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។
  ពិធីនេះ នឹងប្រព្រឹត្តទៅដោយមានការថ្លែងសុន្ទរកថាបើក ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប, ការបង្ហាញសន្លឹកឆ្នោត ស្រោមសំបុត្រដាក់សន្លឹកឆ្នោត និងហិប, ការចាប់ឆ្នោតដោយ សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ និងការប្រកាសលទ្ធផលនៃការចាប់ឆ្នោត ដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។
  សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨គណបក្ស ចូលរួមប្រកួតប្រជែងបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕
  ដោយ៖វង សុភ័ក្ត្រ