ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសបើកស៊ីហ្គេមនៅកម្ពុជា ចាប់ពីនេះតទៅ ក្រោយការរង់ចាំរយៈពេល ៦៤ឆ្នាំ«កីឡារស់នៅក្នុងសន្ដិភាព»

image


​អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសបើកស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ឆ្នាំ២០២៣ចាប់ពីនេះតទៅ ក្រោយកម្ពុជារង់ចាំអស់រយៈពេល៦៤ឆ្នាំ។

សម្ដេចតេជោ មានប្រសាសន៍ថា ​«កីឡារស់នៅក្នុងសន្ដិភាព»។

សម្ដេចតេជោ ប្រកាសបែបនេះ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបថាការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ស៉ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសារហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ព្រះសីហនុ, កែប, កំពត និងសៀមរាប៕