ព័ត៌មានជាតិ

ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបន្តដង្ហែឆ្ពោះទៅកាន់ក្រុងខេត្តស្ទឹងត្រែង ស្នាក់នៅវត្តស្រះកែវមុនីវណ្ណ និងបន្តទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល នៅថ្ងៃបន្ទាប់

image

ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបន្តដង្ហែឆ្ពោះទៅកាន់ក្រុងខេត្តស្ទឹងត្រែង ស្នាក់នៅវត្តស្រះកែវមុនីវណ្ណ និងបន្តទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល នៅថ្ងៃបន្ទាប់
អត្ថបទ៖​ម៉ាក មេត្តា​
​ស្ទឹងត្រែង៖ គណៈប្រតិភូដង្ហែព្រះអគ្គិជ័យកីឡាពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវបានមកដល់ច្រកទ្វារព្រំដែន​អន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ហើយនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣នេះ ហើយបន្តដង្ហែឆ្ពោះទៅកាន់ក្រុងខេត្តស្ទឹងត្រែង ស្នាក់នៅវត្តស្រះកែវមុនីវណ្ណ និងបន្តទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល នៅថ្ងៃបន្ទាប់។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក្នុងពេលមានវត្តមាននៅទីនោះមានប្រសាសន៍ថា ព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡា​ស៊ីហ្គេម​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្តចេញពីច្រកព្រំដែនត្រពាំងក្រៀល ចូលក្រុងស្ទឹងត្រែងមានចម្ងាយ​ជាង៦៤គីឡូ​ម៉ែត្រនិងមានការដង្ហែតាមផ្លូវក្នុងទីប្រជុំជនភូមិសាស្ត្រក្រុងស្ទឹងត្រែងរួចបន្តស្នាក់នៅវត្តស្រះកែវមុនីវណ្ណហៅវត្តលើដើម្បីធ្វើពិធីគោរពតាមបែបសាសនា។

សូមបញ្ជាក់ជូនថា ព្រះអគ្គិជ័យកីឡានេះ នឹងបន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាលនៅថ្ងៃបន្ទាប់។ ហើយព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីរង់ចាំក្នុងរយៈពេល ៦៤ឆ្នាំ៕