សង្ក្រាន្តកំពង់ស្ពឺឆ្នាំនេះ ទាក់ទាញភ្ញៀវទេសចរបានជាងកន្លះលាននាក់ និងដំណេីរការទៅដោយរលូន
កំពង់ស្ពឺ៖ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ថា កំពង់ស្ពឺសង្ក្រាន្ត រយ:ពេល៣ថ្ងៃ មានភ្ញៀវទេសចរទៅលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាពិសេសកំពង់ស្ពឺសង្រ្កាន្ត ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ រួមមាន ថ្ងៃ១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវមកលេងកម្សាន្តចំនួន ៥៧.៤៦២ នាក់ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ៧.១៥៨នាក់ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ២.១០៥នាក់។
នៅថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១៨៧.១០២នាក់ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ១៤.៣៩០នាក់ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ៦៧០នាក់ និងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរតចំនួន ២៣៥.៧៤១នាក់ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ៧.២៤៥នាក់ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១.០២៥នាក់។ សរុបចំនួនភ្ញៀវទេសចររយ:ពេល ៣ថ្ងៃមាន ៥០៩.០៩៨នាក់ ក្នុងនោះ ភ្ញៀវទេសចរលេងកម្សាន្តព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តចំនួន ៤៨០.៣០៥នាក់ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន ២៨.៧៩៣នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ៣.៨០០នាក់។
សូមបញ្ជាក់ថា ក្នុងឱកាសសង្ក្រាន្តរយៈពេល៣ថ្ងៃ មិនមានបញ្ហាចោទនោះទេចំពោះសន្តិសុខសណ្តាប់ធ្នាប់ ពោលគឺ ប្រជាពលរដ្ឋ យុវជនយុវតី ហាក់មានការយល់ដឹងខ្ពស់ ការលេងល្បែងប្រជាប្រិយនានាប្រកបដោយក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ។ ចំពោះអនាម័យមានការទុកដាក់បានល្អក្រោយការហូបចុករួច៕
អត្ថបទ៖ ប៊ុត សារុន











