កីឡា

អត្តពលិកប្រដាល់សកលកម្ពុជា ១៦រូប ចេញទៅហ្វឹកហាត់១ខែ នៅប្រទេសកាហ្សាក់ស្ថាន ត្រៀមស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ

image


​ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១៦រូប ទៅហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថានរយៈពេល ១ខែ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាខែឧសភាខាងមុខ។ នេះបើយោងតាមCAMSOC។

ការហ្វឹកហាត់ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសាខាងមុខ។ ចំពោះកីឡាករមាន ១១រូប, កីឡាការិនី ៥រូប និងគ្រូបង្វឹក ៣រូប។

សូមបញ្ជាក់ថា កន្លងមកសហព័ន្ធ ក៏ធ្លាប់បញ្ចូនកីឡាករ កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់ និងប្រកួតអន្ដរជាតិ នៅប្រទេសកាហ្សាក់ស្ថាន ក្រោមកិច្ចសហការល្អ រវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ជាមួយសហព័ន្ធកីឡាប្រដាល់សកលអាស៊ី និងភាគីម្ចាស់ផ្ទះកាហ្សាក់ស្ថាន៕

អត្ថបទ៖ វឿន សាវុធ​