សេដ្ឋកិច្ច

ក្រសួងសាធារណការ ​ពន្លឿន​ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ជាឧត្តមប្រយោជន៍​សង្គមជាតិ និងស្របតាមកំណើនប្រជាជន

image


អត្ថបទ៖ គិន ច័ន្ទពុទ្ធិ​
ភ្នំពេញ៖ ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ត ប្រជុំពិនិត្យលើ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើការច្របាច់បញ្ចូលគ្នារវាងសេចក្តីព្រាងច្បាប់ដែលតាក់តែង ដោយក្រុមការងារជំនាញរបស់ក្រសួង និងសេចក្តីព្រាងច្បាប់ដែលសិក្សាដោយ JICA សំដៅឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ បង្ការនូវកង្វះខាតត្រង់ចំណុចសំខាន់ៗដែលគួរមាន ដើម្បីធានាដល់ការអភិវឌ្ឍការគ្រប់គ្រងទឹកកខ្វក់ឱ្យកាន់តែមានភាពប្រសើរឡើង ព្រមទាំងអាចផ្តល់ឧត្តមប្រយោជន៍ជារួម ស្របទៅតាមការរីកចម្រើនរបស់សង្គមជាតិ និងកំណើនប្រជាជនផងដែរ។

ក្រុមការងារពាក់ព័ន្ធក៏បានពិភាក្សាទៅលើការកែសម្រួលអត្ថន័យពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងសេចក្តីព្រាងច្បាប់។

​ថ្លែង​ក្នុងកិច្ចប្រជុំនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ
ណការ និងដឹកជញ្ជូន ​បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគ្រប់រូប ដែលបានខិតខំប្រែងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស ធ្វើបច្ចុប្បន្នភាពឯកសារនេះទៅតាមស្មារតីអង្គប្រជុំ និងបន្តនីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិនិត្យ មុននឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីប្រជុំអនុម័ត៕